LEGACY VISION CAMBODIA

ជាស្ពានភ្ជាប់
ផលិតផលខ្មែរ
ទៅកាន់គ្រប់គ្រួសារ

Legacy បង្កើតឡើងដើម្បីលើកកម្ពស់ផលិតផលខ្មែរ ជួយអ្នកផលិតក្នុងស្រុកពង្រីកទីផ្សារ និងផ្តល់ភាពងាយស្រួលដល់អ្នកប្រើប្រាស់ក្នុងការស្វែងរក និងទិញផលិតផលដែលខ្លួនជឿជាក់។

លោកស្រី ខាត់ សុឃីម
លោកស្រី ខាត់ សុឃីម អគ្គនាយិកា Legacy Vision (Cambodia) Co., Ltd.
បេសកកម្មរបស់យើង

ខ្មែរផលិត ខ្មែរប្រើប្រាស់
ខ្មែររីកចម្រើន

រាល់ការជ្រើសរើសផលិតផលខ្មែរ គឺជាកម្លាំងគាំទ្រដល់អ្នកផលិតម្នាក់ គ្រួសារមួយ និងសហគមន៍មួយ។

ភ្ជាប់ទីផ្សារ

ភ្ជាប់អ្នកផលិតខ្មែរ និងអ្នកប្រើប្រាស់តាមវេទិកាឌីជីថលដែលងាយស្រួល និងទំនើប។

ទំនុកចិត្ត

ជួយឱ្យផលិតផលមានប្រភព និងព័ត៌មានច្បាស់លាស់ ដើម្បីឱ្យអតិថិជនទិញដោយទំនុកចិត្ត។

ឱកាសរីកចម្រើន

បង្កើតឱកាសផ្សព្វផ្សាយ ពង្រីកអាជីវកម្ម និងលើកកម្ពស់ស្នាដៃរបស់កូនខ្មែរ។

ចក្ខុវិស័យ LEGACY

ផលិតផលខ្មែរ ត្រូវបានស្គាល់ ប្រើប្រាស់ និងមានមោទនភាព

យើងចង់ឃើញអ្នកផលិតខ្មែរទទួលបានទីផ្សារកាន់តែធំ មានលទ្ធភាពពង្រីកអាជីវកម្ម និងបង្កើតផលិតផលដែលមានគុណភាពកាន់តែប្រសើរ។

Legacy Vision Apps ធ្វើឱ្យផលិតផលខ្មែរងាយស្រួលស្វែងរក ងាយស្រួលទិញ និងងាយស្រួលទៅដល់អតិថិជនទូទាំងប្រទេស។

អនាគតផលិតផលខ្មែរ ស្ថិតនៅក្នុងការជ្រើសរើសរបស់យើងទាំងអស់គ្នា។